តើមានអ្វីថ្មីនៅ STANFORD American School?

ថ្មីៗនេះ ដោយមានការសំណូមពរពីអាណាព្យាបាល សាលាអាមេរិកាំងស្ទេនហ្វដបានបើកកម្មវិធីសិក្សាថ្មីចំនួនពីរ បន្ថែមទៀតគឺ ថ្នាក់សម្រាប់កុមារពីអាយុ ២ឆ្នាំកន្លះ ដល់ ៦ឆ្នាំ (K-Program) និង ថ្នាក់សម្រាប់កុមារពីអាយុ ៦ឆ្នាំ ដល់ ១៣ ឆ្នាំ (YLP) សម្រាប់សាខាថ្មីនៅទួលគោក។ ថ្នាក់សម្រាប់កុមារពីអាយុ ២ឆ្នាំកន្លះ ដល់ ៦ឆ្នាំ (K-Program) ផ្តោតសំខាន់ទៅលើផ្នែកទាំង ៦ នៃការសិក្សាតាមបែបថ្នាក់ ម៉ុណ្តេសូរី  (Montessori) ដែលរួមមាន ការអនុវត្តន៍ជីវិត ការយិន្ទ្រីយារម្មណ៍ ភាសា គណិតវិទ្យា វិទ្យាសាស្ត្រ និង វប្បធម៌។

លើសពីនេះទៅទៀត ថ្នាក់សម្រាប់កុមារពីអាយុ ៦ឆ្នាំ ដល់ ១៣ ឆ្នាំ (YLP) គឺផ្តោតទៅលើពីរភាសាគឺ ភាសាអង់គ្លេស និង ភាសាចិន។

សាលាអាមេរិកាំងស្ទេនហ្វដ ៖

  • បង្រៀនសិស្សពីសុជីវធម៌ និងសីលធម៌នៅក្នុងជីវិត
  • ធ្វើឲ្យសិស្សស្គាល់ពីបរិស្ថាននៅជុំវិញខ្លួន តាមរយៈសកម្មភាពជាច្រើនទាក់ទងនឹងកាយិន្ទ្រីយារម្មណ៍ទាំង ៥
  • បង្រៀនឲ្យសិស្សប្រើប្រាស់ និងនិយាយភាសាតាមកម្រិតរបស់ពួកគេ ពោរពេញទៅដោយសុជីវធម៌ និង ភាពសមរម្យ
  • ភ្ជាប់ការរៀនរបស់សិស្សជាមួយនឹងការកំសាន្តវប្បធម៌ សិល្បៈ និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ជំនាញសង្គមរបស់ពួកគេ

ដោយគិតគូរពីសុខភាពរបស់សិស្សជាចម្បង សាលាក៏បានប្រើប្រាស់បន្លែដែលគ្មានជាតិគីមីសម្រាប់ធ្វើជាអាហារពេលថ្ងៃដល់ សិស្សានុសិស្សផងដែរ។

បញ្ជាក់៖ មាតាបិតាអាចបញ្ជូនកូនមករៀនសាកចំនួនមួយអាទិត្យដោយឥតគិតថ្លៃផងដែរ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៦។ កម្មវិធីនេះគឺអនុវត្តសម្រាប់តែ ថ្នាក់កុមារពីអាយុ ២ឆ្នាំកន្លះ ដល់ ៦ឆ្នាំ (K-Program) តែប៉ុណ្ណោះ។

សាលាអាមេរិកាំងស្ទេនហ្វដមានទីតាំងពីរៈ

ទីតាំងទី១៖ នៅខាងក្រោយសាលាសន្ធរមុខ តាមបណ្តោយផ្លូវលេង១៤៦ អគារលេខ១៩៧ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទីតាំងទី២៖ នៅតាមបណ្តោយផ្លូវ ៥៩២ កែងផ្លូវ ៣០៧ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលមកកាន់ គេហទំព័រ

Facebook: Stanford Young Learner ឬក៏ទំនាក់ទំនងតាមលេងទូរស័ព្ទ

០១២ ៩៥៦ ៣៣៧/ ០៦៩ ៦៦៨ ៧៥៨ (សាខាសន្ធរមុខ)

០១៧ ៩៨៨ ៧៣៣/០៩៨ ៦៩៩ ៦០៦ (សាខាទួលគោក)

untitled-3-01